១. របៀបប្រើប្រាស់ប្រព័ន្ធចុះឈ្មោះអ្នកស្នើសុំអាហារូបករណ៍

តំបន់បណ្ដាញ: Educational Broadcasting Cambodia
វគ្គសិក្សា: AMT Course
សៀវភៅ: ១. របៀបប្រើប្រាស់ប្រព័ន្ធចុះឈ្មោះអ្នកស្នើសុំអាហារូបករណ៍
Printed by: អ្នកប្រើជាភ្ញៀវ
Date: ថ្ងៃសុក្រ ទី31 ខែតុលា ឆ្នាំ2025, 11:12 AM

មាតិកា

១. សេចក្តីផ្តើម

២. ដំណើរការសង្ខេបនៃការបំពេញពាក្យ

១. សេចក្តីផ្តើម





ប្រព័ន្ធចុះឈ្មោះ (Online) សម្រាប់ស្នើសុំចូលក្នុងប្រព័ន្ធស្នើសុំអាហារូបករណ៍ត្រូវបានរៀបចំឡើងដើម្បី៖

. ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានសិស្សានុសិស្ស 
. ការដាក់ពាក្យស្នើសុំអាហារូបករណ៍ដែលជាការជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងសេវាសាធារណៈ។

ដំណើរការសង្ខេបនៃការបំពេញពាក្យ

១. ការយកលេខកូដអាហារូបករណ៍មកប្រើប្រាស់ និងបំពេញព័ត៌មាននៅក្នុងទម្រង់ (អមត)

២. អ្នកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់

៣. អ្នកសម្រេចចិត្ដទទួលពាក្យជាផ្លូវការ

៤. គណៈកម្មាពិនិត្យ និងសម្រេច

៥. ការសម្រេចទទួលយក

១. ការយកលេខកូដអាហារូបករណ៍មកប្រើប្រាស់ និងបំពេញព័ត៌មាននៅក្នុងទម្រង់ អ.ម.ត

ជាដំបូងអ្នកត្រូវចូលទៅកាន់គេហទំព័រ www.reg.amt.live បង្ហាញរូបភាពដូចខាងក្រោម៖

 ចំនុចអ៊ីម៉ែល សូមដាក់លេខកូដអាហារូបករណ៍ដែលទទួលបានពី អ.ម.ត។

 ចំនុចពាក្យសម្ងាត់ សូមដាក់លេខកូដអាហារូបករណ៍ដែលទទួលបានពី អ.ម.តផងដែរ បន្ទាន់មកទៀតសូមចុចលើ ចូល(Login)
=> បន្ទាន់មកនឹងបង្ហាញផ្ទាំងដូចរូបខាងក្រោម៖ 

 ចំនុចទី១៖ គឺសូមដាក់ឈ្មោះរបស់សិស្សដែលស្នើសុំអាហារូបករណ៍ គោត្ដនាម​ និងនាម ជាភាសាខ្មែរ

 ចំនុចទី២៖ សូមដាក់លេខកូដអាហារូបករណ៍ដែលទទួលបានពី អ.ម.ត។

 ចំនុចទី៣៖ សូមដាក់លេខកូដអាហារូបករណ៍ដែលទទួលបានពី អ.ម.ត។

 ចំនុចទី៤៖ សូមដាក់ពាក្យសម្ងាត់ថ្មី ដែលអាចជាអក្ស លេខ លេខពិសេស...។ ឧ.  Sok@2520$

 ចំនុចទី៥៖ គឺយើងត្រូវដាក់ពាក្យសម្ងាត់ថ្មីម្ដងទៀត(ដូចចំនុចទី៤)។ ឧ. Sok@2520$

បន្ទាប់ពីបំពេញក្នុងទម្រង់ខាងលើរួចរាល់សូមចុចលើពាក្យយល់ព្រម => បន្ទាប់មកទៀតនឹងបង្ហាញដូចរូបខាងក្រោម៖ 

ការផ្លាស់ប្ដូរពាក្យសម្ងាត់របស់អ្នកទទួលបានជោគជ័យអ្នកអាចធ្វើការចូលក្នងប្រព័ន្ធបាន។

ការប្រើប្រាស់លេខកូដអាហារូបករណ៍និងចូលក្នុងប្រព័ន្ធ

ការចូលក្នុងប្រព័ន្ធយើងត្រូវយកលេខកូដអាហារូបករណ៍ដែលទទួលបានពី (អ.ម.ត) និងដាក់ពាក្យសម្ងាត់ថ្មីដែលយើងបានផ្លាស់ប្ដូរជោគជ័យ។
 

 ចំនុច១៖ ដាក់លេខកូដអាហារូបករណ៍

 ចំនុច២៖ ដាក់ពាក្យសម្ងាត់ថ្មី

 បន្ទាប់មកទៀតសូមចុចលើពាក្យ <<ចូល(Login)>>

ការបំពេញព័ត៌មានរបស់សិស្សចូលទៅក្នុងទម្រង់ (អ.ម.ត)

 បន្ទាប់ពីធ្វើការ ចុចចូលរួចយើងនឹងឃើញមានទម្រង់ដូចខាងក្រោម៖ 

 ចំនុច១៖ គឺជាកន្លែងយើងរក្សាទុក (Save) នៅពេលចុចលើរូប

 ចំនុច២៖ គឺជាការដាក់ពាក្យស្នើសុំ បញ្ជូនព័ត៌មានទៅអោយអ្នកត្រួតពិនិត្យ។

 ចំនុច៣៖ គឺជាដំណាក់កាលនៃការចុចដាក់ពាក្យស្នើសុំអាហារូបករណ៍របស់អ្នក ឬការរក្សាទុកបណ្ដោះអាសន្នករណីអ្នកខ្វះឯកសារណាមួយ។

 ចំនុច៤៖ គឺជាព័ត៌មានត្រូវបំពេញក្នុងទម្រង់ អ.ម.ត (I រហូតដល់ សំណេរអត្ថបទ)

 ចំណាំ៖ សូមអាននៅចំនុចអក្សពណ៍ក្រហមរួចសូមធីកនៅខាងចុងដើម្បីអ្នកអាចធ្វើការបំពេញព័ត៌មានបាន។

=> ការបំពេញក្នុងទម្រង់នេះមាន ដូចជា៖ 

 ជាប្រភេទការវាយអក្សចូល, ការជ្រើសរើស និងការ Add a line សម្រាប់សំរាប់វាយ ឬជ្រើសរើសបាន។ 


=> ជ្រើសរើសសាកលវិទ្យាល័យ សូមពិចារណាលើការជ្រើសរើសសាកលវិទ្យាល័យតាមពិន្ទុរបស់អ្នកផង
 

ឯកសារភ្ជាប់

២. អ្នកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់

  • អ្នកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជាដំណាក់កាលទី២ បន្ទាប់ពីការបំពេញព័ត៌មានក្នុងទម្រង់រួចរាល់ បន្ទាប់ពីសិស្សគាត់បានចុចដាក់ពាក្យស្នើសុំ។ ដំណាក់កាលនេះគឺក្រុមការងារធ្វើការត្រួតពិនិត្យព័ត៌មាន បើខុស ឬខ្វះឯកសារក្រុមការងារ ចុចបញ្ជូនទៅដំណាក់កាលទី៣។

៣. អ្នកសម្រេចចិត្ដទទួលពាក្យជាផ្លូវការ

  • ការត្រួតពិនិត្យនិងផ្ដល់យោបល់ គឺដំណាក់កាលទី៣ បន្ទាប់ពីការត្រួតពីនិត្យព័ត៌មានសិស្សរួចរាល់ ខុស ឬត្រូវ ក៍អ្នកត្រួតពិនិត្យបញ្ជូនមកដំណាក់កាលនេះសិនបានសម្រេចថា អោយគាត់ទៅដំណាក់កាលបន្ទាប់ ឬទៅដំណាក់កាលទី១វិញ។ ប្រសិនណាត្រឹមត្រូវអ្នកត្រួតពិនិត្យផ្ដល់យោបល់គាត់អាចបន្ដនិតិវិធីទៅបន្ទាប់ទៀតបាន។

៤. គណៈកម្មការពិនិត្យ និងសម្រេច

=> ជាដំណាក់កាលព័ត៌មានរបស់សិស្សបានបំពេញត្រឹមត្រូវ ដោយត្រួតពិនិត្យដោយអ្នកត្រួតពិនិត្យ និងត្រួតពិនិត្យផ្ដល់យោបល់។ និងជាដំណាក់កាលដែលផ្ដល់ព័ត៌មានជូនសិស្សនៅពេលផ្គូផ្គងរួចរាល់។

៥. ការសម្រេចទទួលយក

=> ជាព័ត៌មានដែលបន្ទាប់ពីប្រព័ន្ធធ្វើការផ្គូផ្គងរួចរាល់ នឹងផ្ដល់ដំណឹងជូនសិស្សរួច ករណីនេះគឺចង់បញ្ជាក់ពីសិស្សថាតើគាត់ទទួលយកអាហារូបករណ៍ដែលប្រព័ន្ធផ្គូផ្គងដែរឬទេ បើគាត់យល់ព្រមព័ត៌មាននឹងដល់ដំណាក់កាលសម្រេចនេះ។


=> ការសម្រេចទទួលយកអាហារូបករណ៍ក្នុងរយៈពេលណាដែលគណៈកម្មការកំណត់ បើបេក្ខជនមិនចុចទាន់ពេលទេលទ្ធផលនឹងទុកជាមោឃៈ។